ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីនៅក្នុងពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា”

5

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីពិធីនៅក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រេីន សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្មវិធីជាច្រើន និងមានអ្នកចូលរួមដង្ហែក្បួនប្រមាណ ៣.០០០នាក់៕