អគ្គស្នងការដ្ឋាននគរបាលជាតិ សម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ DNA   ដែលជាមធ្យោបាយសំខាន់ក្នុងការបំបែកសំណុំរឿងកាន់តែលឿននិងមានប្រសិទ្ធភាពខ្ពស់

3

ភ្នំពេញ:ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាមធ្យោបាយសំខាន់ក្នុងការ បំបែកសំណុំរឿង ជាពិសេស អាចកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ និងមានសមត្ថភាព បញ្ជាក់នូវទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ បានយ៉ាងឆាប់រហ័ស។

 

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពិសោធន៍ DNA នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ឲ្យដឹងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»៕