វគ្គ២.ខេត្តកំពង់ឆ្នាំង÷ ក្រោយពីអង្គភាពព័ត៌មានយើងធ្វើការចុះផ្សាយអំពីករណីឡើងលៀសចំណីសត្វនៅមុខសាលាឃុំឆ្នុកទ្រូ ដែលប្រព្រឹត្តនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះមក មិនទាន់ឃើញមន្ត្រីណាហ៊ានចុះទៅបង្ក្រាបបាននៅឡើយ។ ស្រាប់តែនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅតែមេឈ្មួញជើងខ្លាំងនៅតែបន្តឡើងលៀសដោយមិនញញើតច្បាប់ទាល់តែសោះ ឬក៏ប្រហែលជាត្រូវថ្នាំសណ្ដំមេឈ្មួញឈ្មោះ( ចែហួយ ) អស់ទៅហើយមើលទៅទើបបានជាដេកលង់លក់មិនខ្ចីក្រោកយ៉ាងដូចច្នេះ។
ជាក់ស្ដែងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន VPN TV ONLINE យើងបានចុះទៅផ្ដិតយករូបភាពដោយផ្ទាល់ជាលើកទី២ នូវសកម្មភាពកាឡើងលៀសចំណីរាប់សិបតោន របស់មេឈ្មួញដែលមានឈ្មោះ (ចែហួយ) ដោយដូរពីទីតាំងពីមុខសាលាឃុំឆ្នុកទ្រូ មកឡើងនៅចំណុច មាត់ទឹកជើងកំពុងតាមបណ្ដោយផ្លូវបេតុង ដែលស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដដែរ នេះពិតជាដូចអ្វីដែរប្រជាពលរដ្ឋធ្លាប់ដាក់ការសង្ស័យមិនខុសមែនឬ បើកមិនបានផលលៀប មូលហេតុអ្វីមិនមានវិធានការបង្ក្រាប បែបជានាំគ្នាដេកលង់លក់អស់ទៅវិញ មិនខុសពីពាក្យចាស់ពោលថា<<បើចោរស្រុកមិនឱ្យដៃ តើចោរព្រៃឯណាវាហ៊ានប្រព្រឹត្ត>>ឬមួយក៏ឃើញកន្ទេលធំ នាំគ្នាបន្លំដេក>> សូមថ្នាក់ដឹងនាំជំនាញមេត្តាចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យផងទាន កុំចាំតែអាននូវរបាយការណ៍ពីមន្ត្រីគ្រាប់ពៅមួយចំនួន តើងតែថាការរុករកលៀសនិងដឹកជញ្ជូនលៀសទាំងនោះត្រូវនិងច្បាប់ ដោយតើងតែលើកហេតុផងថាលៀសទាំងនោះជាប្រភេទលៀសធំៗដែលត្រូវច្បាប់ ដែរឱ្យរុករកចាប់ពីក្រឡា៣ហ៊ុនឡើងទៅ តែជាក់ស្ដែងលៀសទាំងនោះជាប្រភេទលៀសតូចៗដែលបានហាមឃាតមិនឱ្យរុករកនិងដឹកជញ្ជូននោះទេ ។ បើធ្វើការដឹងជញ្ជូនតើក្រុមឈ្មួញទាំងនោះមានច្បាប់ក្នុងការដឹងជញ្ជួនដែលឬទេ??? និងកុំចេះតែឆ្លើយដោះសារថាអោយតែរួចខ្លួន ព្រោះតែចង់បិទបាំងនូវភាពអសកម្មរបស់ខ្លួនដែលមិនបានអនុវត្តអោយត្រឹមត្រូវ។
យោងតាមប្រភពពីប្រជាពលរដ្ឋដដែរៗ ជាអ្នករុករកបែបលក្ខណៈគ្រួសារបានឱ្យដឹងថា លៀសចំណី និងលៀសឆាការ ដែលពួកឈ្មួញទាំងនោះគេប្រមូលទិញ គឺជាប្រភេទលៀសល្អិតតូចៗ ដែលគេរកបានដោយក្រឡា២ហ៊ុនកន្លះចុះក្រោម ដែលខុសនិងច្បាប់ហាមឃាត់មិនឱ្យរុករក តែសំរាប់ពួកគាត់ជាពលរដ្ឋរកតែលៀសផ្សារប្រភេទក្រឡា៣ហ៊ុន និងប្រើតែកម្លាំងម៉ាស៊ីន 24 សេះស្មើនឹងម៉ាស៉ីន១ ចុះក្រោមតែប៉ុណ្ណោះ។ រីឯអ្នកដែលរកបទល្មើសកាវលៀសនិងដឹកជញ្ជូនលៀស គឺជាប្រភេទលៀសតូចៗ ហើយលៀសទាំងនោះប្រើក្រឡាល្អិត និងម៉ាស៊ីនធំចាប់ពី 4 ម៉ាស៊ីនឡើងទៅ មានខ្លះដល់ទៅ 6 ម៉ាស៊ីន ពួកគាត់បានឱ្យដឹងបន្ថែថាលៀសទាំងនោះមានការទិញនិងដឹងជញ្ជួញដោយមេឈ្មួញជើងខ្លាំងឈ្មោះ (ចែ ហួយ)ដែលដឹយកទៅលក់បន្តពីឃុំ ឆ្នុកទ្រូ ឱ្យទៅឈ្មួញក្រៅស្រុក ឈ្មោះ (ថាន់) ជាជនជាតិវៀតណាម នៅព្រំប្រទល់ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លៀសទាំងនោះត្រូវបានគេដឹកយកទៅស្ងោរ ដើម្បីដឹងជញ្ជូនទៅលក់បន្តនៅវៀតណាមដើម្បីធ្វើជាចំណីសត្វដែលពួកគេចិញ្ចឹមដូចជាត្រី បង្គា ក្ដាម ហើយលៀសតូចៗទាំងនេះវាស្ថិតនៅជ្រៅបាតទន្លេទើបពួកគេប្រើនៅម៉ាស៉ីនធំៗ ទើបអាចកាយដល់បាត ដែលហេតុធ្វើឲ្យប៉ះពាល់ ទៅដល់ធនធាន មច្ឆាជាតិ ជាពិសេសប៉ះពាល់ ទៅដល់អេកូឡូស៊ី នៅក្នុងបាតបឹងទន្លេសាប យ៉ាងធ្ងន់ធ្ងរ។
ករណីរុករក និងដឹកជញ្ជូនរបស់ក្រុមឈ្មួញទាំងនោះទោះបីអង្គភាពព័ត៌មានយើងបានធ្វើការចុះផ្សាយរាយការណ៍ជូនទៅដល់មន្ត្រីជំនាញដើម្បីបានឃើញថានិងមានការចុះបង្ក្រាបនិងទប់ស្កាប់ឱ្យបានទាន់ពេលវេលា តែបែបជាមិនមានការបង្ក្រាបឬទប់ស្កាត់ទាល់តែសោះ បែបជានាំគ្នាដេកលង់លក់ធ្វើតែមិនដឹងធ្វើអោយប្រជាពលរដ្ឋអស់ជំនឿរទៅលើថ្នាក់ដឹកនាំព្រោះតែមន្ត្រីអសកម្មទាំងនោះទៅវិញ។
ហេតុដូច្នេះប្រជាពលរដ្ឋមានតែសង្ឃឹមទៅដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាចាត់មន្ត្រីជំនាញដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាប ដើម្បីមកមើលជាក់ស្ដែង និងចុះបង្ក្រាបអោយបានទាន់ពេលវេលាកុំឱ្យក្រុមឈ្មួញទាំងនោះនូវតែបន្តបទល្មើសមិនចេះចប់ មិនចេះហើយ ដោយមិនញញើតច្បាប់ ជាពិសេសបានធ្វើអោយប៉ះពាល់ដល់កិត្តិនាមថ្នាក់ដឹកនាំដែលលោកតើងតែខំយកចិត្តទុកដាក់ពីសុខទុកក៏ដូចជាមុខរបបនិងការរកស៉ីរបស់ប្រជាពលរដ្ឋមិនដែលមើលរំលងឡើយទោះបីក្នុងកាលៈទេសៈណាមួយក៏ដោយ ។ តែផ្ទុយទៅវិញបើនៅតែបណ្ដែតបណ្ដោយឱ្យក្រុមឈ្មួញទាំងនោះនៅតែបន្តប្រព្រឹត្តនៅបទល្មើសយ៉ាងដូច្នោះ បន្តទៅទៀត វានិងបាត់អស់នូវសម្បត្តិធនធានធម្មជាតិ ក៏ដូចជាមច្ឆាជាតិអស់រលីងទៅថ្ងៃខាងមុខជាក់ជាមិនខាង។
ជុំវិញនៅការចុះផ្សាយព័ត៌មានខាងលើ អង្គភាពយើងខ្ញុំនឹងរង់ចាំការបក់ស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ។សូមអរគុណ