ខេត្តកោះកុង ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការទី៣ តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកបណ្ឌិត សំឃិត វៀន អភិបាលរង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅសាលាខេត្តកោះកុង។
ពិធីនេះប្រព្រឹត្តទៅដោយមានសមាសភាពចូលរួមសរុបចំនួន ២០៥នាក់ និងវិស័យឯកជនរួមមាន ៣៥នាក់ ស្រី១៧នាក់។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាន ក្រុមប្រតិបត្តិការទី៣ បានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ចុះវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។
ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឲ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដើម្បីបញ្ជូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន ទិដ្ឋាការ (VISA )ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីប៉ុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែល ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ ក្នុងការទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅខេត្តកោះកុង ដ៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និងគ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។