រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកហូតមុខតំែណែងលោក ស៊ូ ចាយ ពី អធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ការដកតំណែងនេះ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះប្តឹងឈ្មោះ ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ និងឈ្មោះ គុយ ហេង នាយប៉ុស្តិ៍ពងទឹក ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីបទផ្តល់របាយការណ៍ភូតកុហកបំភ្លើសខុសពីការពិត ដោយចេតនាលាក់បាំងពីកំហុស របស់ជនបង្កឈ្មោះ ទូច សុគន្ធ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបណ្តាលឲ្យឈ្មោះ ហ៊ សុធាវី ភេទស្រី អាយុ៤១ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។