សកម្មភាពមេឈ្មួញ (ឈ្មោះចែហួយ )កំពុងតែប្រមូលទិញលៀសចំណីសត្វនិងកំពុងដឹកជញ្ជូនបន្តយកទៅលក់ឲ្យ(ឈ្មោះថាន់)ជាជនជាតិវៀតណាម ដែលមានទីតាំងឡកែច្នៃនៅនៅស្រុកគគរខេត្តពោធិ៍សាត់

29

ខេត្តកំពង់ឆ្នាំង ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤:៣៧ នាទីនេះ ក្រុមការងារអង្គភាពសារព័ត៌មានVPN TV ONLINE យើងបានចុះទៅផ្ដិតរូបភាពនូវសកម្មភាពការឡើងលៀសចំណីសត្វរបស់មេឈ្មួញឈ្មោះ ចែហួយ ដែលជាប្រភេទលៀសតូចៗដែលត្រូវបានហាមឃាតដោយច្បាប់ជលផល ស្ថិតនៅភូមិឆ្នូកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅចំណុចមុខសាលាឃុំឆ្នុកទ្រូ។

យោងតាមការអោយដឹងពីប្រជាពលរដ្ឋដែលរកស៊ីរបរនេសាទកាវលៀសជាលក្ខណៈគ្រួសារបានត្អូញត្អែថា លៀសចំណី និងលៀសឆាការ ដែលពួកឈ្មួញទាំងនោះគេប្រមូលទិញ គឺជាប្រភេទលៀសល្អិតតូចៗដែលគេរកបានដោយក្រឡាពីរហ៊ុនកន្លះចុះក្រោម ដែលខុសនិងច្បាប់ហាមឃាត់មិនឱ្យរុករក តែសំរាប់ពួកគាត់ជាពលរដ្ឋរកតែលៀសផ្សារប្រភេទក្រឡាបីហ៊ុន និងប្រើតែប្រភេទម៉ាស៊ីន 24 សេះស្មើនឹងម៉ាស៉ីន១ ចុះក្រោមតែប៉ុណ្ណោះ រីឯអ្នកដែលរកបទល្មើសកាវលៀសប្រភេទលៀសតូចៗនេះគេរកបានយកទៅស្ងោរ ដើម្បីដឹងជញ្ជូនទៅលក់បន្តនៅវៀតណាមដើម្បីធ្វើជាចំណីសត្វដែលពួកគេចិញ្ចឹមដូចជាត្រី បង្គា ក្ដាម ហើយលៀសទាំងនោះប្រើក្រឡាល្អិត និងម៉ាស៊ីនចាប់ពី 4 ម៉ាស៊ីនឡើងទៅ មានខ្លះដល់ទៅ 6 ម៉ាស៊ីន ទើបពួកគេអាចកាវយកលៀសនេះបាន ព្រោះលៀសតូចៗទាំងនេះវាស្ថិតនៅជ្រៅបាតទន្លេទើបពួកគេប្រើនៅម៉ាស៉ីនធំៗ ទើបអាចកាយដល់បាត ដែលហេតុធ្វើឲ្យប៉ះពាល់ ទៅដល់ធនធាន មច្ឆាជាតិ ជាពិសេសប៉ះពាល់ ទៅដល់អេកូឡូស៊ី នៅក្នុងបាតបឹងទន្លេសាប យ៉ាងធ្ងន់ធ្ងរ។

កាលពីពេលកន្លងទៅថ្មីៗនេះអង្គភាពព័ត៌មានយើងបានធ្វើការចុះផ្សាយនូវសម្មកភាពបទល្មើសទាំងនេះ និងបានរាយ៍ការជូនទៅដល់មន្ត្រីជំនាញជលផលឃើញថាមានការចុះបង្ក្រាបនិងទប់ស្កាប់បានជារឿយៗនិងមានការណែនាំពីមន្ត្រីជំនាញជលផលដល់ក្រុមឈ្មួញទាំងនោះផងដែរ។ តែបទល្មើសលៀសនេះនៅតែមានការប្រព្រឹត្តិដោយមិនញញើតនិងច្បាប់ដោយពួកក្រុមឈ្មួញទាំងនោះអាងលើទឹកលុយក្នុងការបិទបាំងទើបមិនខ្លាចមិនញញើតទាល់តែសោះ។ដូចសម្មកភាពជាក់ស្ដែងនូវការឡើងលៀសនៅល្ងាចថ្ងៃទី២៣ ខែធ្នូ នេះផងដែរ អង្គភាពយើងខ្ញុំក៏បានទូរសព្ទរាយការណ៍ជូនលោក កែវធូរ នាយសង្កាត់បរិបូណ៌ ដែលមានទីស្នាក់ការ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយទូរស័ព្ទរបស់លោកទាក់ទងមិនបាន។

ហេតុដូច្នេះអង្គភាពយើងខ្ញុំធ្វើការចុះផ្សព្វផ្សាយដើម្បីជូនដំណឹងទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាបឲ្យបានជ្រាបជាព័ត៌មាន ដើម្បីចុះបង្ក្រាបអោយបានទាន់ពេលវេលាកុំឱ្យក្រុមឈ្មួញទាំងនោះនូវតែបន្តបទល្មើសមិនចេះចប់ មិនចេះហើយដោយមិនញញើតច្បាប់ ជាពិសេសបានធ្វើអោយប៉ះពាល់ដល់កិត្តិនាមរបស់មន្ត្រីដែរពាក់ព័ន្ធ និងកុំអោយប្រជាពលតែងតែដាក់ការសង្ស័យថាប្រហែលជាបានទទួលនូវផលលៀបពីក្រុមឈ្មួញទាំងនោះហើយមើលទៅទើបមិនហ៊ានបង្ក្រាប តែបើបានបង្ក្រាបបានហើយ បានដូចបាយពុះអញ្ចឹង។

ជុំវិញនៅការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពVPN TV ONLINE យើងខ្ញុំខាងលើ អង្គភាពយើងខ្ញុំនឹងរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ។សូមអរគុណ