លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានលើកឡើងថា នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានករណីបង្ហោះផ្សាយតៗគ្នា ដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្លេះ ធ្វើឲ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។