សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងជាសាធារណៈថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ក្នុងកម្មវិធីអប់រំរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនដាក់ភាសាបរទេសណាជំនួសភាសាខ្មែរដាច់ខាត ព្រោះភាសារបរទេសទាំងនោះគឺជាភាសាសម្រាប់រៀនបន្ទាប់បន្សំតែប៉ុណ្ណោះ។ សម្តេចបន្តថា ជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ។ ជាងនេះទៅទៀត សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សូមពលរដ្ឋកុំព្រួយបារម្ភខ្លាចថា រដ្ឋាភិបាលលក់ភាសាជាតិខ្មែរហើយយកភាសាផ្សេងមកដាក់ក្នុងកម្មវិធីសិក្សា។