ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី) កំពុងដេីរបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញបានធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចមុខសាលាវ៉ាន់ដា ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រួមមាន ទី១៖ ឈ្មោះ ចេង លិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៧ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាអ្នកបេីក) និងទី២៖ ឈ្មោះ នី តុងវាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១១៣ ផ្លូវមិនចាំលេខ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាជនដៃដល់)។
សម្ភារដកហូត ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ1LE-0061 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក I-PHONE 14 ពណ៌ស្វាយ (របស់នារីរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។ បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕