កាលពីមុន ដីនៅកម្ពុជា ជាដីដែលបែកបាក់គ្នា ជាដីដែលដែលមានជម្លោះដីសង្គ្រាម ក្នុងរយៈពេលជិត៤០ ឆ្នាំហើយដែលកម្ពុជាយើងបានចាប់ផ្ដើម រៀបចំផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ការគ្រប់គ្រងដីធ្លីវាមានដំណាក់កាលច្រើន ដោយសារប្រទេសយើងមានសង្គ្រាម។
ប៉ុន្តែដីនាបច្ចុប្បន្ននេះ បានក្លាយទៅជាដីសន្តិភាពមានកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ សន្តិភាព មិនមានន័យ ត្រឹមតែបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការផ្ដល់ឱកាស ឱ្យមានការចុះវាស់វែង និងផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋថែមទៀត។ សម្ដេចធិបតីមានប្រសាសន៍បន្តថា ការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ក៏បានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរ ជាលំដាប់ថែមទៀតផងដែរ។
ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងខិតខំធ្វើយ៉ាងណា ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទូទាំងប្រទេស នេះហើយជាផលនៃសន្តិភាព ៕