ដុតធូបសែនថ្ងៃសីលបង្កជាអណ្តាតភ្លើងឆេះផ្ទះផ្អើលដល់សមត្ថកិច្ច

31

ភ្នំពេញ ​៖​ អគ្គិភ័យមួយបានឆាបឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​ ។

តាមប្រភព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុម្ចាស់ផ្ទះបានដុតទៀនធូបសែនកុងម៉ា​ ដោយសារតែថ្ងៃនេះជាថ្ងៃសីល​។ បន្ទាប់មកធូបនោះក៏ធ្លាក់កម្ទេចមកក្រោមទើបបង្កជាអណ្តាតភ្លើងឆាបឆេះខ្លាំងទៅៗ​។

ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរខសងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកជួយបាញ់ពន្លត់ទើបអាចគ្រប់គ្រងបានដោយមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះផងដែរគេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរ​បាលរាជធានីមកធ្វើអន្តរាគមន៍ចំនួន៣គ្រឿងដែរតែមិនបានបាញ់ទឹកពន្លត់នោះទេដោយសារអគ្គិភ័យបានរលត់សូន្យសុងទៅហើយ៕