ប្រជាពលរដ្ឋ ចំនួន ៣២៩គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់..!!

21

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ លាង ហៃ ជាវ តាយប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ដោយបានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមក្រុងពោធិ៍សាត់ និងក្រុមប្រតិបត្តិសាខា ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌  ជូនដល់ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រកូនច្រើន ជនពិការ  កុមារកំព្រា អ្នកមានជម្ងឺរ៉ាំរ៉ៃ សរុបចំនួន ៣២៩គ្រួសារ មកពី៤សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគិតគួរព្រួយបារម្ភជានិច្ចចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត ដោយមិនទុក នរណាម្នាក់ចោលឡើយ សម្តេចតែងតែផ្តល់អនុសាសន៍ផ្តាំផ្ញើឱ្យយើងខ្ញុំគិតគូរដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយអនុវត្តតាមទិសស្លោក’’ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា’’ ។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមបានអំពាវនាវដល់បងប្អូនទាំងអស់ត្រូវចេះថែទាំសុខភាព រក្សាអនាម័យ លាងដៃនិងសាប៊ូឱ្យបានញឹកញាប់ ពាក់ម៉ាស់ជានិច្ច នៅឱ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ មិនចាប់ដៃគ្នា នេះជាវិធានការ ការពារមេរោគកូវីដ-១៩ ហើយក៏មានមេរោគបម្លែងថ្មី ឈ្មោះ អូមីក្រុង កំពុងរីករាលដាលចូលក្នុងសហគមន៍ផងដែរ ដែលយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ទ សូមកុំប្រហែសឲ្យសោះ។

អំណោយដែលផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីទ្បូក្រាម, មី ១កេស,ត្រីខ ១០កំប៉ុង,  ទឹកត្រី១យួរ, ទឹក១ដប,  នំប៉័ង ១ដើម និងថវិការ២ម៉ឺនរៀល៕