សត្វព្រៃកម្រ និងជីវចម្រុះច្រើនប្រភេទ មានវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ខេត្តបាត់ដំបង

10

បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវនៅតំបន់ប្រើប្រាស់ច្រើនសំឡូត នាថ្ងៃទី១០ ខែធ្នូនេះ បានអោយដឹងថា ការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។ ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បានកត់ត្រាសត្វព្រៃចំនួន ៤៤ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ប្រភេទជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់៕