សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្ថិភាព

8

នៅវេលាម៉ោង៩ព្រឹក(ម៉ោងនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ) ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្តិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសតួកគីយ៉េ។

 

នៅអាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពី ឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា ឯកឧត្តម សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។