លៀសចំណីរាប់សិបតោនត្រូវបានមេឈ្មួញជើងខ្លាំងប្រចាំស្រុកក្រគរឈ្មោះ ចែវន្នី (ហៅយាយនី)និងឈ្មោះ ថាន់ ជាជនជាតិណាមប្រមូលទិញនាំចេញទៅលក់បន្តទៅប្រទេសវៀតណាមបានយ៉ាងរលួន!!

20

ភ្នំពេញ ៖ប៉ុន្មានថ្ងៃនេះគេសង្ខេបឃើញថាមេឈ្មួញជើងខ្លាំងពីនាក់ដែលគេស្គាល់ថាមានឈ្មោះ ចែវន្នី (ហៅយាយនី)និងឈ្មោះ ថាន់ ជាជនជាតិវៀតណាមកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនលៀសចំណីសត្វ ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាម មិនទាន់ឃើញមន្ត្រីជំនាញណាចុះទៅបង្ក្រាបឡើយ។ ទោះបីអ្នកព័ត៌មានយើងបានរាយការជូននូវបទល្មើសលៀស ដែលពលរដ្ឋបានផ្ដល់ប្រភពមកក៏ដោយ ហាក់បីដូចត្រូវថ្នាំសណ្តំដេកលង់លក់អស់ទៅហើយ។

 

ជាក់ស្ដែងនាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ភ្នាក់ងារអង្គភាពសារព័ត៌មាន VPN News យើងបានទទួលការរាយការតាមរយះទូរស័ព្ទពីប្រជាពលរដ្ឋ មានការឡើងលៀសខុសច្បាប់នៅចំណុចផ្លូវទឹកកំពុងលួង ស្ថិតក្នុងស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ថាមានការឡើងលៀសចំណីសត្វ លើកឡើងពីកំពុងទឹកកំពុងលួង កំពុងលើកឡើងដឹកជញ្ជូនតាមរថយន្ត ធុនធំជាច្រើនគ្រឿង ដែលជាប្រភេទលៀសតូចៗ និងជាប្រភេទលៀសខុសច្បាប់ដែលមានចែងពីច្បាប់ជលផលត្រូវបានហាមឃាត់មិនអោយការរុករក ឬមានការជួញដូរឡើយ។ ព្រោះជាប្រភេទលៀសបន្តពូជ មិនត្រឹមតែប៉ុណ្ណោះទេប្រជាពលរដ្ឋបានអោយដឹកទៀតថាបទល្មើសលៀសទាំងនោះមានការដឹងជញ្ជូនដោយឈ្មួញដុះស្លែ ដែលគេស្គាល់ថាឈ្មោះ ចែវន្នី (ហៅយាយនី) និងឈ្មោះ ថាន់ ជាឈ្មួញជើងខ្លាំងប្រចាំស្រុក ក្រគរ មិនអាចមានមន្ត្រីជំនាញ់ណាហ៊ានបង្ក្រាបឡើយ ប្រហែលជាត្រូវថ្នាំសណ្ដំក្រុមឈ្មួញទាំងនោះហើយមើលទៅ។

ក្រោយពីភ្នាក់ងារព័ត៌មានចុះទៅទីតាំងផ្ទាល់ឃើញជាក់ស្ដែងក៏បានថតយករូបភាព ដូចអ្វីដែលប្រជាពលរដ្ឋបានរាយការមកពិតប្រាកដមែន ហើយភ្នាក់ងារព័ត៌មានយើងបានរាយការតាមប្រព័ន្ធលេខទូរស័ព្ទទៅលោក យូរ សូវិចិត្រ នាយសង្កាត់ បានត្រឹមនិយាយថានិងបញ្ជាកម្លាំងអោយចុះទៅបង្កាបភ្លាម តែបែបជាឆ្ងាត់ឆឹងបាត់ស្រមោលដូចចោលលួចសេះសូម្បីទាំងមួយនាក់ ឬក៏ត្រូវដងត្រូវផ្លែគ្នានិងក្រុមឈ្មួញទាំងនោះដូចប្រជាពលរដ្ឋដាក់ការសង្ស័យមែនហើយមើលទៅ។

បើនៅតែការឃុបឃិតគ្នាជាប្រព័ន្ធដដែលៗ ពីមន្រ្តីមួយចំនួនពិតមែននោះ ទោះបីជាមានបទបញ្ជាពីប្រមុខរដ្ឋាភិបាលអាណត្តិមុន.ក៏ដូចជាអាណត្តិទី.៧ នេះយ៉ាងណាក៏ដោយ ក៏នៅតែមានមន្រ្តីគ្រាប់ល្ពៅស្អុយឈ្លាតឱកាសនិយម កំអែលចាស់មិនប្រែគំនិតច្បាស់ជាហិនហោចអស់ហើយនូវមច្ឆាជាតិទាំងនោះ។

 

ជៀសវាងមន្ទិលសង្ស័យពីប្រជាពលរដ្ឋ ក៏ជាសូមណូមពរពីប្រជានេសាទបែបលក្ខណៈគ្រួសារដែលរស់នៅកំពុងលួង ស្រុក ក្រគរ ខេត្តពោធិ៍សាត់។សូមអំពាវនាវ ក៏ដូចជាការសំណូមពរដល់លោកអភិបាល ស្រុក ក្រគរ ព្រមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាប មេត្តាចាត់វិធាការផ្លូវច្បាប់ចំពោះក្រុមឈ្មួញល្មើសច្បាប់ទាំងនោះអោយដូចភ្លៀងរលឹមកុំមានការលើកលែងឡើយ និងកុំអោយពលរដ្ឋដាក់ការសង្ស័យថាមានការឃុតឃិត និងក្រុមឈ្មួញទាំងនោះ ដោយលោកមិនបានដឹង ឬក៏ថាមន្ត្រីលោកទទួលបានសំណូកទាំងនោះហើយមើលទៅ ទើបមិនមានការបង្ក្រាប។

 

ជុំវិញនូវការចុះផ្សាយនៅព័ត៌មានខាងលើអង្គភាពព័ត៌មាន VPN News យើងខ្ញុំរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។