ខេត្តសៀមរាប ៖ លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងលួ.ច.បា.ញ់.ប្រ.ហារ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្រុមអ្នកសារព័ត៌មាន បានធ្វើការថ្កោលទោសជាខ្លាំង ចំពោះអំពើបាញ់ប្រហារនេះ និងសង្ឃឹមថាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពង្រលើ អធិការដ្ឋាននគរបាលស្រុកក្រែង និងជាពិសេសស្នងការដ្ឋាននគរបាលខេត្តខេត្តសៀមរាប និងវែកមុខរកឃើញឃាតករខ្មាន់កាំភ្លើងស្នុកដែលលួ.ច.បា.ញ់.ប្រ.ហារទៅលើអ្នកសារព៌មានខាងលើយកមក ផ្ត.ន្ទា.ទោ.សឲ្យខសនតែបានផង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថានៅយប់ថ្ងៃដដែលថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ ចុះទៅកាន់ទីតាំងកើតហេតុនោះហើយ៕