សៀមរាប៖ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤ បន្ទាប់ពីយោធិនជ្រើសរើសថ្មីបានធ្វើការហ្វឹកហ្វឺនអស់រយៈពេលជាង ២ខែ បានបញ្ចប់ដោយលទ្ធផលគួជាទីមោទន។ នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកប្រធាន អង្គភាពនគរបាលយុត្តិធម៌ លោកស្រីនាយលេខា លោកនាយការិយាល័យហិរញ្ញវត្ថុ ជំនួយការចំណុះមន្ទីរ អង្គភាព លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ព្រមទាំងលោកគ្រូឧទ្ទេសនាម និងសិក្ខាកាមជ្រើសរើសថ្មីនៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ ទាំងអស់៕
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ ដល់យោធិនជ្រើសរើសថ្មីនៃកងរាជអាវុធហត្ថ បានធ្វើការប្តេជ្ញាចិត្ត ហ្វឹកហ្វឺន យកចិត្តទុកដាក់រៀនសូត្រ ទាំងថ្ងៃ ទាំងយប់ ដោយសេចក្តីអំណត់អត់ធ្មត់ព្យាយាមខ្ពស់ ដើម្បីក្លាយជាអាវុធហត្ថដ៏ល្អនាពេលអនាគត។