ក្រុងប៉ោយប៉ែត÷បើយោងតាមសេចក្ដីរាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង១៩:០០នាទី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿ.ងញៀ.ននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្រ្តដល់ចំណុចអគារថ្មីស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។