១- វិស័យដឹកជញ្ជូននិងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម)
២- វិស័យថាមពល
៣- វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំណល់)។
ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន តាមនីតិវិធីជាធរមាន។