ទូងស្គរផ្អេីលពេញវត្តអង្គពោធិញាណ ផ្អើលប្រជាពលរដ្ឋ ញាតិញោម ពុទ្ធបរិស័ទ ករណីព្រះសង្ឃ(នេន)២អង្គ កំពុងឆាន់ស្រា ក្លែមសាច់គោអាំង ក្នុងកុដ

9

ភ្នំពេញ÷ ព្រះសង្ឃ(នេន)២អង្គ កំពុងឆាន់ស្រា ក្លែមសាច់គោអាំង ក្នុងកុដ ត្រូវបានព្រះសង្ឃគង់នៅក្នុងវត្តផ្សេងទៀត មានការសង្ស័យ តាមទាន់ រួចទូងស្គរផ្អេីលពេញវត្តអង្គពោធិញាណ ប្រកាសហៅប្រជាពលរដ្ឋ ញាតិញោម ពុទ្ធបរិស័ទ មកជួយដឹងលឺឃេីញច្បាស់នឹងភ្នែក រួចរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី២ ចុះធ្វេីកំណត់ហេតុសួរនាំ កាលពីយប់រំលងអាធាត្រចូលថ្ងៃទី២៧ ចូលទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហេតុការណ៍នេះស្ថិតនៅចំណុចកុដគ្មានលេខ ក្នុងបរិវេណវត្តអង្គពោធិញាណ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

ពាក់ព័ន្ធករណីនេះ អង្គភាពព័ត៌មានយេីង ក៏បានថ្វាយបង្គុំជម្រាបសួរដល់ព្រះសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះលេខាធិការអនុគុណខណ្ឌមានជ័យ និងជាព្រះគ្រូចៅអធិការវត្តអង្គពោធិញាណ ដោយព្រះអង្គមានសង្ឃដីកាថា លោកនេនទាំងពីរអង្គនេះ ទេីបមកគង់នៅវត្តបានមួយរយៈពេលខ្លីគឺមុនចូលវស្សាប៉ុណ្ណោះ ដោយពេលបួសដំបូង នៅវត្តផ្សេងហើយបានសុំមកគង់នៅវត្តពោធិញាណ ទេីបព្រះគ្រូចៅអធិការ ក៏បានអនុញាតិឲ្យគង់នៅ ដើម្បីបានបន្តការសិក្សារៀនសូត្រ និងរៀនព្រះធម៍ផ្សេងៗដូចព្រះសង្ឃផ្សេងទៀតផងដែរ ។

 

ស្រាប់តែយប់កេីតហេតុក៏កេីតមានរឿងដូច្នេះមែន និងបានហៅលោកនេនទាំងពីរអង្គមកសាកសួរនាំ នៅកុដចៅអធិការ ដោយមានលោកចៅសង្កាត់ ចៅសង្កាត់រង សមត្ថកិច្ចអាវុធហត្ថ នគរបាល ចូលរួមផងដែរ ហេីយលោកនេនទាំងពីរអង្គ បានឆ្លេីយសារភាព និងទទួលស្គាល់កំហុស ដោយមុនកេីតហេតុបានប្រេីក្មេងទៅទិញស្រានិងសាច់យកមកអោយ រួចបានឆាន់ស្រានិងឆាន់សាច់នៅក្នុងកុដកេីតហេតុនោះពិតមែន ដែលបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា និងបានយល់ព្រមលាចាកសិក្ខាបទដោយខ្លួនឯង តាមធម៍វិន័យរួចហេីយ ព្រះចៅអធិការវត្តក៏បានប្រគល់ឲ្យខាងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ នាំយកទៅអប់រំបន្ត ។

 

ជាចុងក្រោយ ព្រះគ្រូចៅអធិការវត្ត ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោម ជាពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ ព្រោះថា នេះជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ ៕