បើផ្លូវទឹកជួនប្រជាពលរដ្ធនៅព្រែកត្រពាំងក្រឡាញ់ឡើងវិញ

16

 

ខេត្តត្បូងឃ្មុំ÷ថ្ងៃពុធទី27ខែវិច្ឆកាឆ្នាំ2024បទល្មើសនេសាទបាំងបិទព្រែកត្រពាំងក្រឡាញ ភូមិព្រះអង្គ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លាក់ខ្លួនពួនអាត្មាធ្វើអោយប្រជាពលរដ្ធរងការលំបាកក្នុងរកផលនេសាទជាយូឆ្នាំណាស់មកហើយ។

ក្រោយពីបានលិចឮព័ត៌មានដល់លោក ម៉ា យ៉ុងរី នាយ ខណ្ឌ័រដ្ធាបាលជលផលខេត្តត្បូងឃ្មុំតាមរយៈ សហគមន៍នេសាទឃុំរកាពរប្រាំនោះ ពេលនេះលោក ម៉ាយ៉ុងរី នាយ ខណ្ឌ័រដ្ធាបាលជលផលត្បូងឃ្មុំបានបញ្ជាទៅលោក ជាម ប៉ង នាយរងខណ្ឌ័រដ្ធាបាលជលផលត្បូងឃ្មុំដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនិងកំទិចចោលដើម្បីប្ដល់ភាពងាយស្រួលដលប្រជាពលរដ្ធសម្រាប់រកផលនេសាទប្រចាំថ្ងៃរបស់ពួកគាត់វិញ និងបន្តរនិតិវិធីច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តបទល្មើសនេសាទនេះទៅតាមខ្បាប់បន្តរទៀត។

ប្រជាពលរដ្ធពេលដែលបានឃើញសកម្មភាពរបស់មន្ត្រីជំនាញរដ្ធាបាលជលផលខេត្តត្បូងឃ្មុំធ្វើការបង្ក្រាបទីតាំងបទល្មើសនេសាទនេះរួចហើយពួកគាត់ពិតជាមានការសប្បាយរីករាយខ្លាំងណាស់។