ការលើកឡើងរបស់ លោកអភិបាលស្រុកកោះធំរូបនេះ បានធ្វើអោយសាមីដើមបណ្តឹងសុំអន្តរាគមន៍ និងប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅក្នុងផ្សារកោះធំកាន់តែហួសចិត្តយ៉ាងខ្លាំង ខណៈពួកគាត់បានទទួលស្គាល់ថា ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរគឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ។

5

ការលើកឡើងរបស់ លោកអភិបាលស្រុកកោះធំរូបនេះ បានធ្វើអោយសាមីដើមបណ្តឹងសុំអន្តរាគមន៍ និងប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅក្នុងផ្សារកោះធំកាន់តែហួសចិត្តយ៉ាងខ្លាំង ខណៈពួកគាត់បានទទួលស្គាល់ថា ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរគឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺការដឹកនាំមិនមានទំនួលខុសត្រូវក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ការដឹកនាំហាក់មានទំនោបក្សពួកនិយម ពីព្រោះពួកគាត់ដឹងថា អាជីវករពីរនាក់ដែលរំលោភចូលកាន់កាប់លក់ដូរទីតាំងតូបរបស់គាត់នោះ គឺបានជួលទីតាំងតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី ដែលមានខ្សែជាអភិបាលរងស្រុកកោះធំ និងម្នាក់ទៀតមានខ្សែជាមេបញ្ជាការរងប៉េអឹមក្រុងតាខ្មៅ ។ ពីព្រោះតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី នៅខាងក្នុងផ្សារឯណោះទេ បែរជាមកដាក់តាំងលក់ទំនិញនៅក្នុងតូបរបស់ប្តីប្រពន្ធឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ទៅវិញ ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំ ឯកឩត្តម គួច ចំរើនអភិបាលខេត្តកណ្តាលមេត្តាជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិច ស្ថាប័ន ណាមួយឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីសមុីខ្លួនពាក់ព័ន្ធ បើមានព្រត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕