នគរបាលខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើង២ក្រុម សរុប១២នាក់ បញ្ជួនទៅតុលាការ

6

សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្រ្កាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខនៅក្នុងខេត្តសៀមរាប ជាក់ស្តែង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០៨នាទី នៅត្រង់ចំណុចចំបក់កំណប់ទក្សិណអង្គរ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ក្រុម សរុបចំនួន ១២នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមកដោយប្រើប្រាស់អាវុធ) ។ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។