(ភ្នំពេញ)៖ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហ៊ូ រុនអេង ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីមានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។
តាមបណ្តញសង្គម សម្តេចតេជោ បានលើកឡើងថា «គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ»។
សម្តេចបានបន្តថា «អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិន
មានបទល្មើស។ សង្គមសុីវិលឬជនបរទេសឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ»។
សូមបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ ហ៊ូ រ៉ុនអេង ពីបទ ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕