រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធករណីបើករថយន្តបំបុកហើយបា.ញ់ស្រោចទៅលើរថយន្តMerserdes ក្នុងមូលដ្ឋានសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៤ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសម្នាក់ ។ សូមរំលឹកថា៖ នគរបាលម្នាក់បាត់បង់ជីវិត ខណៈជនជាតិចិនម្នាក់រងរបួសធ្ងន់ក្នុងករណីបា.ញ់ប្រហារនេះ
កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញពាក់ព័ន្ធបានសហការជាមួយនិងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការទៅឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានដកហូតថ្នាំសង្ស័យជាសាធាតុញៀនចំនួន២១ដុំតែមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ដោយសារជនសង្ស័យដឹងខ្លួនគេចបាត់ស្រមោលអស់ ។
ជនជាតិចិនម្នាក់រងរបួសធ្ងន់ និងបុរសជាជនជាតិខ្មែរដែលគេគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនិងមន្ទីរពេទ្យ ហើយបានចាប់ជនជាតិចិនម្នាក់ចូលរថយន្តនាំបក្សពួកបើករថយន្តគេចចេញទៅបាត់ ។
ពាក់ពន្ធ័ករណីនេះផងដែរ បន្ទាប់ពីរង្វង់ប្រតិបត្តិការរួចរាល់ហើយ ផ្ទះខាងលើត្រូវសមត្ថកិច្ចសម្រចឃ្លុមបេបិទជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការជាថ្មី ។