ក្រសួងកសិកម្មទទួលកុំព្យូទ័រ១៧០គ្រឿងពីក្រសួងប្រៃសណីយ៍

6

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ១៧០គ្រឿង ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នៅក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សម្រាប់ការគាំទ្រនានា ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល និងសម្ភារៈ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងកសិកម្ម។

ឯកឧត្តម បានបន្ថែមថា ការចុះ MOU រវាងក្រសួងទាំងពីរកន្លងមក គឺជាសក្ខីភាពស្តែងឱ្យឃើញ​កាន់​តែច្បាស់ថែមទៀតនូវការគាំទ្រក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា​ និងបរិវត្តកម្មឌីជីថល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តបព្ចាកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។