ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកវិនិយោគអាស៊ាន និងចិនបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស!!!

8

​អាស៊ាន-ចិន (ហ្សានស៊ី)» ក្រោម​ប្រធាន​បទ «កាលានុវត្តភាពថ្មី អនុភាព​ថ្មី កិច្ច​សហប្រតិបត្តិការ​ថ្មី និង​ការ​អភិវឌ្ឍ​ថ្មី» នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកវិនិយោគអាស៊ាន និងចិនបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មប្រមាណ ៧០ភាគរយ ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។ ការស្នើនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន ក្រោមប្រធានបទ «កាលានុវត្តភាពថ្មី អនុភាពថ្មី កិច្ចសហប្រតិបត្តិការថ្មី និងការអភិវឌ្ឍថ្មី» ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា គិតជាទឹកប្រាក់មានទំហំសរុប ៤៨.៤ប៊ីលានដុល្លារអាមេរិក ដោយកើនឡើង៧.៩ភាគរយ ធៀបនឹងឆ្នាំ២០២២។ ឯកឧត្តមបន្តថា កំណើននេះបានមកដោយសារបរិយាកាសអំណោយផលដល់ការវិនិយោគ គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំ (FTA) រវាងកម្ពុជា និងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្ត្ររបស់យើង ក្នុងនោះមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម។
យោងតាមព្រឹត្តិប័ត្រពាណិជ្ជកម្មចេញផ្សាយដោយអង្គការឃ្លាំមើលការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញថា កម្ពុជាស្ថិតនៅលំដាប់ខ្ពស់ក្នុងតារាងសន្ទស្សន៍ពិភពលោកកាលពីពេលថ្មីៗនេះ ហើយត្រូវបានចាត់ទុកថាជាប្រទេសមានទីផ្សាររីកចម្រើនខ្លាំងជាងគេនៅលើពិភពលោកសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២៤។ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសដែលមានកំណើនផលិតផលក្នុងស្រុក (GDP) ខ្លាំង និងមានស្ថិរភាពអត្រាអតិផរណាទាប និងជាប្រទេសដែលមានកំណើនឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស។
បន្ថែមពីនេះទៀត ទំនិញ និងផលិតផលផលិតនៅកម្ពុជា ត្រូវបាននាំចេញ និងផ្គត់ផ្គង់ដល់ប្រជាជនសរុបចំនួន ២៥០លាននាក់ នៅក្នុងអនុតំបន់ទន្លេមេគង្គ និងអ្នកប្រើប្រាស់សរុបប្រហែល៦៣០លាននាក់ នៅលើទីផ្សារអាស៊ាន។ RCEP អាចផ្តល់ឱកាសចូលមកកាន់ទីផ្សារដល់ប្រជាជនសរុបចំនួន២.២ប៊ីលាននាក់ ស្មើនឹង៣០ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក គិតជាទឹកប្រាក់សរុបចំនួន ២៦.៦ទ្រីលានដុល្លារអាមេរិក នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក ស្មើនឹង១២.៧ទ្រីលានដុល្លារអាមេរិកនៃពាណិជ្ជកម្មពិភពលោក៕