#ពោធិ៍សាត់: នៅព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះផ្ដិតយករូបភាព របាំងលបណររ៉ាវសាច់ក្រហមខៀវ ក្រឡាញឹកដែលមានប្រវែងវែងៗ កំពុងតែបណ្ដែតខ្លួនលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងព្រោងព្រាត នារដូវបិទនេសាទ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
១.ចាប់ពីចំណុច ជ្រោយតាអិន.និងកំពុងស្ទឹង ដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត
២.ចំណុច ជ្រោយផ្កាយ តាសឹង. ជា.
៣.ចំណុច អ្នកតាជ័យសង្គ្រាម. ផ្លូវជ័យ មានឈ្មោះ ឆៃលី នេះបើយោងតាមពីប្រជានេសាទនៅតំបន់នោះប្រាប់ឲ្យដឹង បើគ្មានការឃុបឃិតពីមន្ត្រីជំនាញនោះទេ បទល្មើសទាំងនោះពុំអាចដាក់បានយ៉ាងរលូនទេ ជាពិសេសលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង គ្រាន់តែឃើញចុះទៅកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាបនោះទេ ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ូង។
គេសង្កេតឃើញថាមន្ត្រីរដ្ឋបាលជលផល បានចុះមកបង្ក្រាបជាញឹកញាប់ដែរ ប៉ុន្តែបទល្មើសទាំងនេះពុំបានអន់ថយនោះទេ ចំណែកលោក ភិន វណ្ណា ផ្នែករដ្ឋបាលជនផលកំពង់លួងពុំអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធបទល្មើសនារដូវបិទនេសាទ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់លោក ដោយសារទូរស័ព្ទខលមិនចូល។
អ្នកនេសាទលក្ខណៈគ្រួសារ ដាក់មងរាយសន្ទូចនៅចំណុចខាងលើ បានស្នើសុំដល់លោក ហៃ ធូរ៉ា ដែលជាប្រធានមន្ទីរកសិកម្ម មេត្តាជួយពិនិត្យមើលចំណុចខាងលើនេះផងទាន! ៕
យើងខ្ញុំនឹងរង់ចាំបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ នៅអត្ថបទចេញផ្សាយខាង តាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា រាងរាល់ម៉ោងធ្វើការ។