លួចចគេបានវាគ្រាន់បេីគេទាន់វានឹងច្រះក្អែលតែសំណាង ត្រូវបានកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញចា.ប់ឃា..ត់ខ្លួន និងបញ្ជូនទៅតុលាការ…

33

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់​ ដែលជាមុខសញ្ញាចោរលួចម៉ូតូយ៉ាង​សកម្មភាព​នៅរាជធានីភ្នំពេញ​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា÷ ជនសង្ស័យឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខណ្ឌឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាច់កម៉ូតូ កាលពីវេលាម៉ោង១៧និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ស្លាកលេខ ព្រៃវែង 1S-6465 ពណ៌ស និង.ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកម៉ូតូដែលជនសង្ស័យបានលួចយកទៅ ត្រូវបានដកហូតនិងប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ៕