កណ្តាល៖ រយៈពេល៣ថ្ងៃគឺថ្ងៃទី១៥.១៦.១៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការ ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំជំនាញពាក់ព័ន្ធចុះពិនិត្យលក្ខណៈសម្បត្តិបេក្ខជន និងធ្វើតេស្តប្រឡងសមត្ថភាពដល់បេក្ខជានដែលបានដាក់ពាក្យសុំចូលបម្រើការងារកងរាជអាវុធហត្ថ និងប្រជុំផ្សព្វផ្សាយ ពង្រឹងណែនាំពីនីតិវិធីមុន ពិនិត្យលក្ខណៈសម្បត្តិបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការចូលរួមពី លោកឧត្ដមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងប្រធាន-អនុប្រធាន សមាជិកក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ជាច្រើនរូបផងដែរ។