ភ្នំពេញ៖ កាលពីយប់វេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើកទាំងយប់ ខណះ ពេលគេឃើញ សាច់ញាតិក្រុមគ្រួសារ និង ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាទៅ មុខសាលាសង្កាត់ ចោមចៅទី២ ប្តឹងចោទ ប្រកាន់ លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ថា បានប្រើអំពើហិង្សា លើយុវជនម្នាក់ដែលជាចៅប្រុសអនុភូមិកប់គង បណ្តាលឲរងរបួស និងសន្លប់បាត់ស្មារតី។ខណះលោកចៅសង្កាត់ ចោទថាយុវជនរងគ្រោះ នាំចៅគាត់ខូច ។
យុវជនរងគ្រោះមានឈ្មោះ ស៊ឿង ណារ៉ូត អាយុ១៥ឆ្នាំ សព្វថ្ងៃនៅសិក្សារស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ ចៅប្រុសលោកចៅសង្កាត់ និងចៅប្រុសលោកអនុភូមិកប់គង បានទៅលេងបាល់នៅម្តុំ បុរី ធូរលនស៊ីធី ជាមួយគ្នា លុះពេលលេងចប់ក៏ជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ហើយពេលមកដល់ទល់មុខសាលាសង្កាត់ ស្រាប់តែលោកចៅសង្កាត់ចោទប្រកាន់ទៅលើ យុវជន ស៊ឿង ណារ៉ូត ថាជាអ្នកនាំចៅរបស់គាត់អោយខូច និងស្ដីបន្ទោសរួចឈានទៅដល់ប្រើអំពើហិង្សាលើយុវជន ស៊ឿង ណារ៉ូត អោយរងរបួសសន្លប់។ដោយគ្មានបានសួរនាំអ្វីឡើយ ។ ប្រភពដដែលបន្តថា ករណីវាយនោះមិនមែនតែ ចៅសង្កាត់ទេ មានទាំង ប្រជាការពារទៀតផង ទង្វើរបែបនេះ មិនសាកសមធ្វើជាចៅសង្កាត់គ្រប់គ្រងប្រជាពលរដ្ឋឡើយ មានការអីគួរតែនែនាំអប់រំ ទៅ ព្រោះគ្នា នៅក្មេងៗ មិនគួរណា ប្រើដៃប្រជើងបែបនេះឡើយ ។ប្រភពដដែលបញ្ជាក់ថា អំឡុងពេលសាច់ញាតិ ប្រចាពលរដ្ឋ ចុះទៅ សួរនាំ លោកចៅសង្កាត់មិនបានចេញមក បកស្រាយ រឺរកដំណោះស្រាយឡើយ ។នេះបើយោងតាម សាច់ញាតិយុវជនរងគ្រោះ ។
ពាក់ព័ន្ធករណីនេះ លោក វ៉ា សារ៉ង និងលោកនាយប៉ុស្តិ៍នគរបាលចោមចៅទី២ បានដឹងដូចគ្នាថា យុវជនទាំង២ តែងតែបបួលគ្នាដើរលេងមិនចូលរៀន មានជក់បារី និងបារីអេឡិចត្រូនិច ដើរបាត់ៗពីផ្ទះ។ លុះនៅយប់ថ្ងៃកើតហេតុ វេលាម៉ោងប្រមាណជាង៨យប់ លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ បានឃើញយុវជនទាំង២នៅក្នុងបន្ទប់ផ្ទះរបស់លោក រួចក៏បានប្រដៅណែនាំក្នុងនាមជា ជីតា ប្រដៅចៅៗ រួចក៏ឈានដល់ប្រើដៃជើង ទះ២ទៅ៣កំភ្លៀង ទាំងចៅគាត់ និងយុវជន ស៊ឿង ណារ៉ូត។ លោកបានបន្តថា លោកនឹងទទួលខុសត្រូវរាល់រឿងដែលកើតឡើង ព្រោះលោកជាអាជ្ញាធរ ក្នុងមូលដ្ឋានលោកមិនបានគេចវេសទៅណានោះទេ។ លោកចៅសង្កាត់ក៏បានបញ្ជាក់នៅព្រឹកទី១៥កក្កដានេះថា លោក និងភាគីក្រុមគ្រួសារយុវជន ស៊ឿង ណារ៉ូត នឹងដោះស្រាយគ្នាដើម្បីបញ្ចប់រឿង បន្ទាប់ពីលោកបំពេញភារកិច្ចចុះពិនិត្យការងារក្នុងមូលដ្ឋានរួចរាល់។តែយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹង ការដោះស្រាយ បែបណានោះទេ ។
សូមស្ដាប់នូវការរៀបរាប់ដែលប្រជាពលរដ្ឋបានលើកឡើងជុំវិញលោកចៅសង្កាត់ចោមចៅទី 2