ជនសង័្សយ ក្នុងករណីឃាតកម្មលើស្រ្តីវ័យចំណាស់ នៅខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានហើយ

3

ខេត្តបាត់ដំបង ៖ ជនសង័្សយ ក្នុងករណីឃាតកម្មលើស្រ្តីវ័យចំណាស់ នៅក្រុងបាត់ដំបង ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ នាវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ។ នេះបើតាមការប្រកាសជូនព័ត៌មានតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ ជនសង្ស័យឈ្មោះ សឿន ទន់ អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួនក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ៕