ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំចាប់ផ្តើមចាក់សាប ផ្លូវចំណោទមួយកន្លែង (ផ្លូវទំនប់បារាំង) ប្រែក្លាយទៅជាផ្លូវបេតុងដើម្បី សម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ ជាពិសេសបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករ ក្នុងការដឹកកសិផលនានា ទៅកាន់ទីផ្សារ។ លោកហ៊ីង ភព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថាផ្លូវចំណោទនេះមានប្រវែងប្រមាណ៥០ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមស្ថានាឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ដោយសង្កេតឃើញថា ផ្លូវចុះទួលចំណុចខាងលើនេះមានសភាពចោទរអិល ស្ថានភាពពិបាកក្នុងការធ្វើដំណើឡើងចុះ ពេលខ្លះបង្កជាគ្រោះថ្នាក់ក្រឡាប់រថយន្តតូច.ធំ.ក្រឡាប់គោយន្ត និងរ៉ឺម៉កដឹកឥវ៉ាន់ របស់បងប្អូនប្រជាពលរដ្ឋ ហេតុដូចនេះហើយ ទើបអភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យអាជ្ញាធរក្រុងប្រញាប់កសាងផ្លូវមួយខ្សែនេះឲ្យប្រែក្លាយទៅជាផ្លូវបេតុង កសាងយ៉ាងណាឲ្យបានរួចរាល់មុនទឹកទន្លេឡើងចូលដល់៕