សកម្មជនបំផ្លាញព្រៃឈេី​ បាន​កំពុងសំរុកដឹកជញ្ជូន ធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងសកម្ម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល…

30

ខេត្តក្រចេះ៖​ ប្រភពពីប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកថា លោក​ថៃ​គា មេសកម្មជន​ រកសុីដឹងធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀវណាតយ៉ាងសកម្ម។ ពេលបានទទួលដំណឹងនេះហើយ  នៅថ្ងៃចន្ទទី ៨ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៦.៣០នាទីមានរថយន្តខ្នាតយក្សពីរគ្រឿងបានដឹកធ្យូងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះពិតប្រាកដមែន ពេលដែបានឃើញការដឹកជញ្ជូននេះហើយ អ្នកសារព័ត៌មាន យើងបានថតផ្តិតយករូបភាពមកធ្វើការចុះផ្សាយដើម្បីជូនដំណឹងដលថ្នាកលដឹកនាំឱ្យលោកបានជ្រាប។

ប្រជាពលរដ្ឋម្នាក់ ដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ​ មានចម្ងល់លើកឡើងថា ការដែលដឹកជញ្ជូនធ្យូងរបស់លោកថៃគានេះ មានការឆ្លងកាត់ ប៉ុស្តិ៍នឹងមន្ទីរពាក់ពន្ធ័ជាច្រើន ចុះហេតុអ្វីបានជាលោកថៃគា ដឹកធ្យូងយកទៅលក់នៅក្រៅប្រទេសបានយ៉ាងរលូនបែបនេះ? ចំណែក លោក អៀម សុខលីម មេប៉ុស្តិ៍ជាយឃ្លាំង ក៏មិនមានធ្វើការទុបស្កាត់ដែរ បណ្តោយឱ្យ ក្រុមមេសកម្មជន ដឹកចេញយ៉ាងសកម្មទាំងថ្ងៃទាំងយប់ បើតាមប្រភពពីពលរដ្ឋម្នាក់ទៀតនិយាយប្រាប់មកអង្គភាពសារព័ត៌មានយើងបានដឹងបន្ថែមថា ការដែលដឹកបានយ៉ាងរលូននេះ គឺមានឈ្មោះចែមុំ គាត់បានរត់ការនិងត្រួសត្រាយផ្លូវរួចរាល់អស់ហើយ។

ពលរដ្ឋបន្តថា ការដែលកើតចេញជាធ្យូងទាំងនេះ គឺកើតចេញពីការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ យកមកដាក់ឡរដុត ទើបចេញជាធ្យូងបាន ។ដូចនេះហើយពលរដ្ឋស្នើសុំដល់មន្ត្រីពាក់ពន្ធ័ទាំងអស់ មេត្តាមានវិធានការទុបស្កាត់ផងទៀន បើបណ្តោយបែបនេះ ធន់ធានធម្មជាតិត្រូវរលាយដោយសាតែកាប់យកមកដុតធ្វើជាធ្យូងនេះមិនខាន៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា។