បុរសជាប្តីត្រូវបានសមត្ថកិច្ចឃា…ត់ខ្លួន បន្ទាប់ពីបានផឹកស្រាស្រវឹងហើយប្រើហិ..ង្សាក្នុងគ្រួសារវា..យប្រពន្ធឱ្យរ..បួស…

61

ភ្នំពេញ ៖ បុរសជាប្តីត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី១៨មីនា បន្ទាប់ពីបានផឹកស្រាស្រវឹងហើយប្រើហិង្សាក្នុងគ្រួសារវាយប្រពន្ធឱ្យរបួស នៅមុខបន្ទប់ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧មីនាឆ្នាំ២០២២ វេលាម៉ោង១១យប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន ស្រីណា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់កើតហេតុត្រូវជាប្រពន្ធ, ចំណែកជនសង្ស័យឈ្មោះពេជ ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់កើតហេតុត្រូវជាប្តី ។ ធ្វើតេស្តិ៍ទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន)។

សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង ក៏មានទាស់ពាក្យសំដីគ្នាស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះជាច្រើនដៃ របួសចុងចិញ្ចើមស្តាំ ក្រោមភ្នែកខាងស្តាំ និងសៀតថ្កាខាងឆ្វេង រួចដើរចេញគេចខ្លួនបាត់។លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី១៨មីនាឆ្នាំ២០២២សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ សាកសួររួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕