យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់បានស្លា…ប់ភ្លាមៗនៅកន្លែងកើតហេតុនិងរបួ…សម្នាក់ ក្នុងករណីគ្រោះ…ថ្នាក់ចរាចរ.ណ៍ដ៏រន្ធ…ត់នៅក្រុងស្វាយរៀង…

38

ស្វាយរៀង)៖យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងរបួសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តបែនដឹកដីនិងរថយន្តហាយឡែនឌ័រកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ១៩ខែមីនាឆ្នាំ ២០២២ នៅចំណុចកែងបំបែកជា៤បាក់រនាស់ស្ថិតក្នុងភូមិភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកវរសេនីយ៍ទោកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថានៅវេលាម៉ោងទៀបភ្លឺថ្ងៃនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសស្រាល។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរគឺបណ្ដាលមកពីរថយន្តបែនដឹកដីបើកបរមិនគោរពសិទ្ធិអាទិភាពទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះទេ។

លោកអធិការបានបញ្ជាក់ថានៅមុនពេលកើតហេតុមានរថយន្តបែនដឹកដីបានធ្វើដំណើរពីទិសខាងជើងមកត្បូងស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនកែងបាក់រនាស់បុកជាមួយរថយន្តហាយឡែនឌ័រដែលធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹងបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការវាស់វែងចំណែកសពជនរងគ្រោះទាំង៤នាក់បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តផងដែរ។