ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចអធិបតីហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ ទី១៨ មិថុនា ឆ្នាំ២០២៤ នេះ បានចាកចេញពីកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៦ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេស ក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕