និស្សិតវិស្វកម្មអគ្គិសនីចែករំលែកបទពិសោធន៍ពាក់ព័ន្ធការសិក្សាជំនាញបច្ចេកទេស និងឱកាសការងារ

24

ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រុម​និស្សិត​ផ្នែក​វិស្វកម្ម​អគ្គិសនី បានអំពាវនាវដល់យុវជន ងាកមកចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ ព្រោះជាជំនាញដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុន រោងចក្រ​ទៅ​ថ្ងៃខាង​មុខ។

យុវជន ហៃ សុភ័ក្រ្ត និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃ ​បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា មូលហេតុចាប់យកជំនាញអគ្គិសនី ដោយសារ​ចំណង់​ចំណូល​ចិត្ត​ផង​ និងដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើន​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​ខ្លាំង​ផង ដែលធ្វើឱ្យទីផ្សារការងារ​មាន​កង្វះ​កម្លាំង​ធន​ធាន​មនុស្ស​មាន​ជំនាញ​ច្រើន។ យុវជន​រូប​នេះ បានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាបត្ររង និង​បរិញ្ញាបត្រ ពួកគាត់មានទទួលបានឱកាសការងារធ្វើច្រើន និងមានប្រាក់ខែសមរម្យផងដែរ។