ចា…..ប់ខ្លួនបានហើយ ឧកញ៉ា ស្រី ស៊ីណា ជាជនដៃដល់ ដែលបា….ញ់មនុស្សស្លា…..ប់២នាក់ និងរបួ…សម្នាក់ នៅបុរីប៉េងហ៊ួតបឹងស្មោរ

25

ស្នងការនគរបាលខេត្តកណ្ដាលក្រោយពីទទួលបានព័ត៌មានទាក់ទងនឹងករណីឃាតកម្មឃាតកម្មនៅខណ្ឌច្បារអំពៅលោកមិនបង្អង់យូរក៏ពង្រាយរាយកម្លាំងស្ទាក់គ្រប់ទីកន្លែងទីបំផុតឃាត់ខ្លួនបានហើយ ករណីបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាន
👉នៅវេលាម៉ោង៥នឹង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។
✍គួរបញ្ជាក់÷ផងដែលថាខ្មាន់កាំភ្លើមាន
-ឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំយោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ាផងដែរ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាពក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធករណីនេះ។
+សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
👉 បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ៕