ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចែកជូនរទេះរុញចំនួន ៤០

17

រទេះរុញចំនួន ៤០ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ នៅខេត្តក្រចេះ តាមរយៈប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិងអភិបាលនៃគណៈអភិបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាលើកទី២ ដែលឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ជូន និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិនិងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។