យុវជនជាច្រើនរយនាក់ មកដាក់ពាក្យប្រឡងជ្រើសរើសពលទាហានបំពេញក្របខណ្ឌថ្មី នៅកងរាជអាវុធហត្ថខេត្តក្រចេះ

44

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមដំណើរការចែកពាក្យប្រឡងជ្រើសរើសពលទាហានបំពេញក្របខណ្ឌថ្មី ដល់សិស្ស និស្សិត និងយុវជន ដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ។
ជាក់ស្ដែង យុវជនមានការចូលរួមយ៉ាងច្រើនកុះករក្នុងការមកទទួលពាក្យប្រឡង ក៏ដូចជា ការវាស់កម្ពស់ ការពិនិត្យឯកសារភ្ជាប់មកជាមួយ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ គឺទទួលបានពាក្យដោយឥតគិតថ្លៃ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ហើយការទទួលពាក្យប្រឡង គឺចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ រីឯកាលបរិច្ឆេទប្រឡង គឺធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។