«មានផែនការច្បាស់លាស់ បានអនុវត្តការងារដោយជោគជ័យ តែការដកស្រង់បទពិសោធន៍ ការវាយតម្លៃការងារ និងបន្តអភិវឌ្ឍការងារប្រកបដោយនវានុវត្តន៍ តែងតែមានជាប្រចាំ»

18

ក្រោយឆ្លងកាត់បទពិសោធន៍នៃការរៀបចំប្រឡងប្រជែងកន្លងមក ជាពិសេសការប្រឡងប្រជែងគ្រូបង្រៀនអនុវិទ្យាល័យ ដែលមានបេក្ខជនចូលរួមដាក់ពាក្យច្រើនលើសលប់មិនធ្លាប់មាន ក្រសួងមុខងារសាធារណៈ បានប្រជុំដកស្រង់បទពិសោធន៍ និងស្វែងរកវិធីសាស្ត្រនានា ដើម្បីអភិវឌ្ឍការរៀបចំការប្រឡងប្រជែងឱ្យបានកាន់តែប្រសើរនាថ្ងៃអនាគតប្រកបដោយនវានុវត្តន៍។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។