មន្ទីរប្រឆាំងគ្រឿងញៀន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជនអនាមិកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការបង្ក្រាបគ្រឿងញៀន នៅ ថាំងហ៊ួយ ក្លិប
ភ្នំពេញ ៖ ថ្មីៗនេះមានក្រុមអនាមិក បានធ្វើការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងខំមិន (Comment) ក្នុងផេកហ្វេកប៊ុករបស់ថ្នាក់ដឹកនាំ បង្កឱ្យមានការភ័ន្តច្រឡំរបស់សាធារណជនមកលើអង្គភាពអនុវត្តន៍ច្បាប់។