រដ្ឋបាលក្រុងក្រចេះបញ្ជាក់ពីការមិនអនុញ្ញាតឱ្យអាជីវករលក់ដូរជុំវិញរបងវត្តក្រចេះបណ្តោះអាសន្ន

16

-ក្រោយមានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះព័ត៌មានថា អាជ្ញាធរក្រុងក្រចេះ និងសង្កាត់ក្រចេះ បានហាមឃាត់មិនឱ្យប្រជាពលរដ្ឋលក់ដូរនៅខាងក្រៅរបងវត្តសិរីសន្ធរវង្ស(ហៅវត្តក្រចេះ) រួចមក ពេលនេះរដ្ឋបាលក្រុងក្រចេះបានចេញមកឆ្លើយតបថា ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្រុងក្រចេះ រដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលក្រុងក្រចេះ បានសហការរៀបចំចាក់សាបក្រាលថ្មម៉ាបជុំវិញបរិវេណខាងក្រៅរបងវត្ត ដោយបានជូនដំណឹង និងណែនាំដល់ប្រជាពលរដ្ឋដែលលក់ដូរនៅជុំវិញទីនោះ ឱ្យចាកចេញជាបណ្តោះអាសន្នដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមជាងសាងសង់ និងក្រាលថ្មម៉ាប តែនៅតែមានប្រជាពលរដ្ឋមួយចំនួន បានយកសម្ភារមកលក់ដូរនៅទីកន្លែងដែលអាជ្ញាធរក្រុង និងសង្កាត់បានហាមឃាត់នោះ។