នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់

20

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥ម៉ឹនាក់។

សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញថា៖
ទន្លេសិប្បនិមិត្តនេះ ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦។ សព្វថ្ងៃ ក៏បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖
លើសពីនេះ ប្រភពទឹកមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ។