ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលជាការឧបត្ថម្ភរបស់សាធារណៈរដ្ឋកូរ៉េ តាមរយះរដ្ឋលេខាធិការដ្ឋានAPTERR ។

48

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី១៨  ខែមីនា  ឆ្នាំ២០២២នេះ  នៅបរិវេណសាលាក្រុងស្វាយរៀង ឯកឧត្តម  ម៉ែន  វិបុល  អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩  ដែលជាការឧបត្ថម្ភរបស់សាធារណៈរដ្ឋកូរ៉េ  តាមរយះរដ្ឋលេខាធិការដ្ឋានAPTERR ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះឯកឧត្តមអភិបាលខេត្ត  បានពាំនាំនូវបណ្តាំផ្ញេីសាកសួរសុខទុក្ខពីសម្តេចតេជោ  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អំពីការថែទាំសុខភាពរស់នៅស្អាតប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការ ការពារជំងឺកូវីដ-១៩  ៣ការពារ ៣កុំ និង២ចូលរួម ជាពិសេសត្រូវខិតខំបន្ថែមក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជា  ការចិញ្ចិមសត្វ  ការដាំដំណាំ បន្ទាប់បន្សំ  កាខិតខំប្រកបមុខរបទទួលផ្សេងៗទៀតជាដេីម។

អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋនាឱកាសនេះក្នុងមួយគ្រួសារទទួលបាន  អង្ករ៤០គីឡូក្រាម  ម៉ាស  និងថវិកាចំនួន៣០,០០០រៀល  ផងដែរ ៕