ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកឃីដ ដល់កុមារ ដែលជាកូនៗរបស់មន្រ្តីក្រសួងព័ត៌មាន

12

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ អញ្ជើញសំណេះសំណាល ប្រគល់ប័ណ្ណសរសើរជូនដល់កីឡាករ កីឡាការិនីហែលទឹក ក្លិបក្រសួងព័ត៌មាន និងចែកឃីដ (កាតាបដាក់សៀវភៅ និងសម្ភារសិក្សា) ជូនដល់កុមារា កុមារី ដែលជាកូនៗរបស់មន្រ្តីរាជការក្រសួងព័ត៌មាន ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។