ប៉ុស្ដិ៍នគរបាលរដ្ឋបាលមេមត់ សហការណ៍ជាមួយគយចល័តតំបន់០៦ ចុះធ្វេីការដកហូតទំនិញគេចព័ន្ធចំនួន០៤កន្លែង

45

នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤វេលាម៉ោង ០៨:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេមត់ បានសហការណ៍ជាមួយគយចល័តតំបន់០៦ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប ភីរ៉ាត់ ប្រធានគយចល័យតំបន់០៦ បានចុះធ្វេីការដកហូតទំនិញគេចព័ន្ធចំនួន០៤កន្លែង
០១ ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ និងបានដកហូតប្រេងម៉ាសុីនម៉ូតូចំនួន១៨៥កេះ
០២ ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ណាតូ បានដកហូតទូរស័ព្ទចំនួន២២៩គ្រឿង
០៣ ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ពិសិដ្ឋ បានដកហូតទូរស័ព្ទចំនួន៤២៨គ្រឿង
០៤ ហាងលក់ទូរស័ព្ទដៃ ឈ្មោះ រដ្ឋា បានដកហូតទូរស័ព្ទចំនួន៦៦២គ្រឿង
ដូចបានរាយការណ៍ខាងលេីសូមទទួលជ្រាប៕