ក្រោយពី មានចែកចាយរូបភាព នៅតាមបណ្តាញសង្គម ករណី ជិះទូកបោះចោលសំរាមចូលក្នុងទន្លេ ពេលនេះ ហៅម្ចា.ស់មកផាកពិន័យ និងបញ្ឈប់ការប្រ.កបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចា..ប់ពីថ្ងៃនេះតទៅ
ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមពីគណនីហ្វេសបុកឈ្មោះ Buntha Chheang រួចមក នៅព្រឹកទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញម្ចា.ស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចា.ស់ទូកខាងលើបានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន ។នេះបើយោងតាម រដ្ឋបាលខណ្ឌដូនពេញ បានបង្ហោះមុននេះ ។
បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម ៖
១-អប់រំណែនាំដល់ម្ចា.ស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។
២-ផាកពិន័យម្ចា.ស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។
៣-បញ្ឈប់ការប្រ.កបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចា..ប់ពីថ្ងៃនេះតទៅ។រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណដល់ម្ចា.ស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យដើម្បីថែរ.ក្សាដល់បរិស្ថានរបស់យើង ៕