ខេត្តសៀមរាប ៖ ឃា.ត.ករ ដែលប្ល..ន់.ស.ម្លា..,ប់ ថៅកែគ្រឿងសំណង់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តសៀមរាប ឃា..,ត់.ចា..ប់ខ្លួនបានហើយ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ ។
សូមបញ្ជាក់ថា ៖ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ម្នាក់ រស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃា.ត.ក.ចា.ក់.ស.ម្លា.ប់ជាច្រើនកាំបិត ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ នាវេលាទាបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចក្រុងសំរោង បានថ្លែងថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។
តាមការសន្និដ្ឋានមុនធ្វើសកម្មភាព ឃាត.ករ.បានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ ហើយក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ទើបធ្វើការចា.ក់ទៅលើជនរងគ្រោះដោយដែកមុតស្រួចចំណុចត្រង់ក និងចុងដង្ហើមខាងមុខចំនួនពីរកាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំ.បិ.ត ព្រមទាំងវា.យក្បាលយ៉ាងដំណំ ហើយបានប្រមូលយកវត្ថុមានតម្លៃរួមមាន ខ្សែកមាស ទម្ងន់៥ដំឡឹង៥ជីមួយខ្សែ, ចិញ្ចៀនមាសទម្ងន់១ដំឡឹង៥ជីមួយវង់, ទូរស័ព្ទ អាយហ្វូន១គ្រឿង និងអិនចុចពិលមួយគ្រឿង ព្រមទាំងលុយក្នុងកាបូបមួយចំនួន។
ក្រោយធ្វើសកម្មភាពរួច ជនសង័្សយជាឃាត.ករ.ឈា.មស្រស់ បានបើករថយន្តរបស់ជនរងគ្រោះម៉ាក់ តូយូតា CROSS ពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ2C-1112 យកមកចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ហើយគេចខ្លួនដោយសុវត្ថិភាព។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអះអាងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅកំណត់មុខសញ្ញា នឹងឃា.ត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។
ចំណែកសាក.សព.បានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា គ្មានឱកាសរត់រួចពីសមត្ថកិច្ច ទុកឱ្យអ្នកប្រព្រឹត្តបទល្មើសទេ ខណៈមុខសញ្ញា ជាការប្រមាញ់ របស់សមត្ថកិច្ចជំនាញយ៉ាងយកចិត្តទុកដាក់ ទីបំផុត ឃាត់ខ្លួនឃាតក បានមែន !
សូមជម្រាបថា ៖ ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកា កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី លោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។
ជនសង្ស័យ ១-ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មានរស់ នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន៖
១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ
២-ទូរសព្ទ០២គ្រឿង
៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់
៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។
បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី ៕